Posts

Showing posts from March, 2018

ចង់ដឹងបន្ថែម សូមចូលមើល គម្រោងអភិវឌ្ឍន៍

Image
សូមចុច Link ទាំងអស់ខាងក្រោម ដើម្បីចូលមើលលម្អិតអំពីគម្រោងអភិវឌ្ឍន៍អចលនទ្រព្យនីមួយៗ ដែលបានដាក់លក់ និងកំពុងបើកលក់ នៅក្នុងតារាងខាងក្រោម នឹងមានព័ត៌មាន រូបភាព និងវីឌីអូ បង្ហាញពីការវិវត្ត ក៏ដូចជាការអភិវឌ្ឍរបស់គម្រោងដែល បានបើកលក់  កំពុងដាក់លក់ ព្រមទាំងកំពុងរៀបចំផែនការ គ្រប់ពេល។ ធ្វើការតាមដានជាមួយយើងនៅទីនេះ យើងនឹងបន្ថែមថ្មី បង្ហាញពីទិដ្ឋភាព ឥឡូវនេះ រួមទាំង ២ឆ្នាំ និង ៥ឆ្នាំក្រោយ ដើម្បីធ្វើការប្រៀបធៀប។ តាងរាងលំអិតអំពីគម្រោង I-គម្រោងអភិវឌ្ឍន៍ដីឡូតិ៍ក្នុងតំបន់ឧស្សាហកម្មព្រៃទទឹង ព្រៃទទឹង ស្រុកគងពិសី ខេត្តកំពង់ស្ពឺ គឺជាតំបន់ដែលកំពុងទទួលបាននូវការអភិវឌ្ឍលើវិស័យសេដ្ឋកិច្ចឧស្សាហកម្ម សាងសង់រោងចក្រ និងតំបន់សួនឧស្សាហកម្ម ដែលមានអគាររោងចក្រចំរុះកំពុងដំណើរការការងារផលិត និងខ្លះកំពុងសាងសង់។ ដីឡូតិ៍តំបន់ឧស្សាហកម្មមួយដែលមានទំហំសរុប ៣.៣ហិកតា កំពុងត្រូវបានពុះលក់ និងមានទីតាំងស្ថិតនៅក្នុងគម្រោងអភិវឌ្ឍន៍សាងសង់រោងចក្រចំរុះមួយដែលមានផ្ទៃដីសរុប ១៦ហិកតា ដើម្បីផ្គត់ផ្គង់ដល់តម្រូវការអាគាររោងចក្រសម្រាប់អ្នកវិនិយោគចិនដែលចូលមកប្រទេសកម្ពុជាដើម្បីវិនិយោគលើវិស័យមួយនេះ។ ដីឡូតិ៍ដែលមានផ្ទៃដីសរុប ៣.៣ហិកតានេះជាគម្រោងដ...