ដំណើរដើមទង នៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចឧស្សាហកម្ម ឬសួនឧស្សាហកម្ម ព្រមទាំងពុះដីឡូតិ៍ នៅក្នុងតំបន់សេដ្ឋកិច្ចឧស្សាហកម្មព្រៃទទឹង [ភាគទី 1]
Image Credit: SOMA Construction & Development Co., Ltd. ភ្នំពេញ ២០១៨៖ បើយើងងាកមក ចាប់អារម្មណ៍ នៅតាមបណ្ដោយផ្លូវជាតិលេខ ៣ នៅក្នុងប្រទេសកម្ពុជាយើង យើងសង្កេតឃើញថាកំពុងតែមានសកម្មភាពអភិវឌ្ឍន៍ មានការសាងសង់តំបន់ឧស្សាហកម្ម ឬសួនឧស្សាហកម្ម រោងចក្រ សាងសង់លំនៅឋាន ពុះដីឡូតិ៍ ដែលជាសក្តានុពល សំខាន់មួយ នៃដង្ហើមសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ នៅដើមឆ្នាំ ២០១៨ នេះ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាស បើកគម្រោងពង្រីកផ្លូវជាតិលេខ៣ ដែលមានពីរគន្លងទៅពីរគន្លងមក ដើម្បីទប់ទល់នឹងស្ថានភាពចរាចរណ៍ របស់ប្រជាជនកម្ពុជា រួមទាំងត្រូវការចររាចរណ៍រថយន្តដឹកទំនិញតូចធំ ចេញចូលពីតំបន់ឧស្សាហកម្ម ឆ្ពោះទៅកំពង់ផែខេត្តព្រះសីហនុ និងនាំចេញទៅក្រៅប្រទេស [ចុចអានព័ត៌មានលំអិត] ។ ព័ត៌នេះបានសរបញ្ជាក់អោយឃើញថា តម្រូវការហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ឬផ្លូវសេដ្ឋកិច្ច របស់ប្រទេសកម្ពុជាយើងបន្ទាប់ពីផ្លូវជាតិលេខ៤ នៅមានផ្លូវជាតិលេខ៣ ដែលជាមុខព្រួញសំខាន់បំផុតទី ២ នៅក្នុងការសាងសង់សួនឧស្សាហកម្ម និងតំបន់រោងចក្រ ដើម្បីបំពេញតម្រូវការ នៃការដាក់ទុនវិនិយោគ របស់មិត្តចិន ដែលកំពុងតែទទួលបានការគាំទ្រ យ៉ាងពេញទំហឹងពីរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការវិនិយោ...