Posts

ចង់ដឹងបន្ថែម សូមចូលមើល គម្រោងអភិវឌ្ឍន៍

Image
សូមចុច Link ទាំងអស់ខាងក្រោម ដើម្បីចូលមើលលម្អិតអំពីគម្រោងអភិវឌ្ឍន៍អចលនទ្រព្យនីមួយៗ ដែលបានដាក់លក់ និងកំពុងបើកលក់ នៅក្នុងតារាងខាងក្រោម នឹងមានព័ត៌មាន រូបភាព និងវីឌីអូ បង្ហាញពីការវិវត្ត ក៏ដូចជាការអភិវឌ្ឍរបស់គម្រោងដែល បានបើកលក់  កំពុងដាក់លក់ ព្រមទាំងកំពុងរៀបចំផែនការ គ្រប់ពេល។ ធ្វើការតាមដានជាមួយយើងនៅទីនេះ យើងនឹងបន្ថែមថ្មី បង្ហាញពីទិដ្ឋភាព ឥឡូវនេះ រួមទាំង ២ឆ្នាំ និង ៥ឆ្នាំក្រោយ ដើម្បីធ្វើការប្រៀបធៀប។ តាងរាងលំអិតអំពីគម្រោង I-គម្រោងអភិវឌ្ឍន៍ដីឡូតិ៍ក្នុងតំបន់ឧស្សាហកម្មព្រៃទទឹង ព្រៃទទឹង ស្រុកគងពិសី ខេត្តកំពង់ស្ពឺ គឺជាតំបន់ដែលកំពុងទទួលបាននូវការអភិវឌ្ឍលើវិស័យសេដ្ឋកិច្ចឧស្សាហកម្ម សាងសង់រោងចក្រ និងតំបន់សួនឧស្សាហកម្ម ដែលមានអគាររោងចក្រចំរុះកំពុងដំណើរការការងារផលិត និងខ្លះកំពុងសាងសង់។ ដីឡូតិ៍តំបន់ឧស្សាហកម្មមួយដែលមានទំហំសរុប ៣.៣ហិកតា កំពុងត្រូវបានពុះលក់ និងមានទីតាំងស្ថិតនៅក្នុងគម្រោងអភិវឌ្ឍន៍សាងសង់រោងចក្រចំរុះមួយដែលមានផ្ទៃដីសរុប ១៦ហិកតា ដើម្បីផ្គត់ផ្គង់ដល់តម្រូវការអាគាររោងចក្រសម្រាប់អ្នកវិនិយោគចិនដែលចូលមកប្រទេសកម្ពុជាដើម្បីវិនិយោគលើវិស័យមួយនេះ។ ដីឡូតិ៍ដែលមានផ្ទៃដីសរុប ៣.៣ហិកតានេះជាគម្រោងដ...

ដំណើរដើមទង នៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចឧស្សាហកម្ម ឬសួនឧស្សាហកម្ម ព្រមទាំងពុះដីឡូតិ៍ នៅក្នុងតំបន់សេដ្ឋកិច្ចឧស្សាហកម្មព្រៃទទឹង [ភាគទី 1]

Image
Image Credit:  SOMA Construction & Development Co., Ltd. ភ្នំពេញ ២០១៨៖ បើយើងងាកមក ចាប់អារម្មណ៍ នៅតាមបណ្ដោយផ្លូវជាតិលេខ ៣ នៅក្នុងប្រទេសកម្ពុជាយើង យើងសង្កេតឃើញថាកំពុងតែមានសកម្មភាពអភិវឌ្ឍន៍ មានការសាងសង់តំបន់ឧស្សាហកម្ម ឬសួនឧស្សាហកម្ម រោងចក្រ សាងសង់លំនៅឋាន ពុះដីឡូតិ៍ ដែលជាសក្តានុពល សំខាន់មួយ នៃដង្ហើមសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ នៅដើមឆ្នាំ ២០១៨ នេះ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាស បើកគម្រោងពង្រីកផ្លូវជាតិលេខ៣ ដែលមានពីរគន្លងទៅពីរគន្លងមក ដើម្បីទប់ទល់នឹងស្ថានភាពចរាចរណ៍ របស់ប្រជាជនកម្ពុជា រួមទាំងត្រូវការចររាចរណ៍រថយន្តដឹកទំនិញតូចធំ ចេញចូលពីតំបន់ឧស្សាហកម្ម ឆ្ពោះទៅកំពង់ផែខេត្តព្រះសីហនុ និងនាំចេញទៅក្រៅប្រទេស [ចុចអានព័ត៌មានលំអិត] ។ ព័ត៌នេះបានសរបញ្ជាក់អោយឃើញថា តម្រូវការហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ឬផ្លូវសេដ្ឋកិច្ច របស់ប្រទេសកម្ពុជាយើងបន្ទាប់ពីផ្លូវជាតិលេខ៤ នៅមានផ្លូវជាតិលេខ៣ ដែលជាមុខព្រួញសំខាន់បំផុតទី ២ នៅក្នុងការសាងសង់សួនឧស្សាហកម្ម និងតំបន់រោងចក្រ ដើម្បីបំពេញតម្រូវការ នៃការដាក់ទុនវិនិយោគ របស់មិត្តចិន ដែលកំពុងតែទទួលបានការគាំទ្រ យ៉ាងពេញទំហឹងពីរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការវិនិយោ...